- អេក្រង់: 5.5", HD+
- OS: Android 8.1, ថ្ម: 3500 mAh
- CPU: Media Tek MT6580
- រ៉េម: 1 GB, អង្គចងចាំ: 16 GB
- កាមេរ៉ាក្រោយ: 8 MP និង 2 MP (កាមេរ៉ាពីរ)
- កាមេរ៉ាមុខ: 8 MP
កំណែ Mega 10 របស់ម៉ាក Camfone ក៏បានប្រកាស់វត្តមានជាផ្លូវការទៅហើយ ប្រកបមកជាមួយរចនាទាន់សម័យ អេក្រង់ល្អ កាមេរ៉ាស្អាត ច្បាស់ជានឹងទាក់ទាញអ្នកប្រើជិតឆ្ងាយ
រចនានិងអេក្រង់កម្រិត HD+
Camfone Mega 10 មានរចនាទាន់សម័យ ទាក់ទាញអ្នកមើលរាងកាយដ៏ប្រណិត មានច្រើនពណ៌សម្រាប់អ្នកប្រើជ្រើសរើសគឺ៖ ពណ៌ក្រហម, ពណ៌មាស, ពណ៌មាស blush និងពណ៌ខ្មៅ។
![Phone - ទូរស័ព្ទ Camfone Mega 10 - រចនានិងអេក្រង់ Phone - ទូរស័ព្ទ Camfone Mega 10 - រចនានិងអេក្រង់]()
ទូរស័ព្ទនេះមានរូបរាងតូចល្មមក៏ពិតមែន តែផ្ទៃបង្ហាញមិនអន់ឡើយ ព្រោះមានអេក្រង់ពេញគែមដ៏ប្រណិត ជាមួយទំហំ 5.5 inch និងគុណភាពបង្ហាញ HD+ ផ្ដល់ភាពច្បាស់លាស់ខ្ពស់ពេលមើលភាពយន្ត ឬលេង game។
កម្លាំងម៉ាសុីនមធ្យម
ទូរស័ព្ទមានអង្គដំណើរការ 1.3 Quad Core ជាមួយ RAM 1GB និង ROM 16GB សម្រាប់ការផ្ទុកឯកសារ។ ក្រៅពីនេះ Mega 10 នៅមានស៊ីម 2 ជួយការទំនាក់ទំនងបានច្រើនជាង ឬអ្នកក៏អាចបែងចែកបានល្អពេលប្រើ SIM មួយសម្រាប់ការងារ និងមួយទៀតសម្រាប់មិត្តភ័ត្រឬគ្រួសារ។
![Phone - ទូរស័ព្ទ Camfone Mega 10 - កម្លាំងម៉ាសុីន Phone - ទូរស័ព្ទ Camfone Mega 10 - កម្លាំងម៉ាសុីន]()
ទូរស័ព្ទ Camfone Mega 10 មានជំនួយ 4G VOLTE សម្រាប់ធ្វើការងារ កំសាន្ត ឡើងអ៊ីនធីណេត ជាមួយល្បឿនលឿនថ្នាក់លំដាប់នាពេលបច្ចុប្បន្ន។
ជាមួយ Android 8.1 Oreo ដ៏ទំនើប ទូរស័ព្ទអាចជំនួយលោកអ្នកលេង game បានយ៉ាងរលូន ជាមួយប្រភេទ game ផ្សេងគ្នា។
កាមេរ៉ាភ្លោះ
ទូរស័ព្ទមានគូកាមេរ៉ាភ្លោះនៅខាងក្រោយ ជាមួយទំហំ 8MP និង 2MP។
![Phone - ទូរស័ព្ទ Camfone Mega 10 - កាមេរ៉ា Phone - ទូរស័ព្ទ Camfone Mega 10 - កាមេរ៉ា]()
កាមេរ៉ាមុខ 8MP បានជំនួយដោយបច្ចេកវិទ្យា AI កែសម្រស់យ៉ាងចាប់ចិត្តដោយផ្អែកលើ អាយុ ភេទ និងចំណុចពិសេសរបស់មនុស្សម្នាក់ៗ។
មុខងារ Face ID បើកសោដោយសម្គាល់ផ្ទៃមុខ ក៏បានបំពាក់លើទូរស័ព្ទនេះផងដែរ។
ថាមពលថ្មធំ
![Phone - ទូរស័ព្ទ Camfone Mega 10 - ថាមពលថ្ម Phone - ទូរស័ព្ទ Camfone Mega 10 - ថាមពលថ្ម]()
ទូរស័ព្ទ Camfone Mega 10 ប្រើថ្មទំហំ 3.500 mAh អ្នកអាចប្រើប្រាស់បានពេញមួយថ្ងៃ ដោយមិនចាំបាច់សាកថ្មច្រើនដង។