- អេក្រង់: 5.5", Retina HD
- OS: iOS 12, ថ្ម: 2691 mAh
- CPU: Apple A11
- រ៉េម: 3 GB, អង្គចងចាំ: 256 GB
- កាមេរ៉ាក្រោយ: កាមេរ៉ាពីរ 12 MP
- កាមេរ៉ាមុខ: 7 MP
ក្រុមហ៊ុន Apple បានធ្វើអោយអតិថិជនភ្ញាក់ផ្អើរ ជាមួយស្រទាប់ខ្នងកញ្ចក់ បច្ចេកទេសសាកលឿន និងសាកដោយមិនប្រើខ្សែ
![iPhone 8 Plus 64 GB - ស្រទាប់ខាងខ្នងធ្វើពីកញ្ចក់ iPhone 8 Plus 64 GB - ស្រទាប់ខាងខ្នងធ្វើពីកញ្ចក់]()
iPhone 8 Plus មានរចនាបទដូច iPhone 7 Plus ដែរ ខុសតែចំណុចមួយគឺ ស្រទាប់ខាងខ្នងធ្វើពីកញ្ចក់ បង្កើតភាពថ្លៃថ្នូរ ភ្លឺរលោង និងងាយស្រួលកាន់ក្នុងដៃជាង។
![iPhone 8 Plus 64 GB - ស្រទាប់ខ្នងកោង 2.5D iPhone 8 Plus 64 GB - ស្រទាប់ខ្នងកោង 2.5D]()
ស្រស់ស្អាតជាមួយស្រទាប់ខ្នងកោង 2.5D ដ៏ទាន់សម័យ និងស៊ុមលោហៈព័ន្ធជុំវិញ ដែលបានផ្លុំពណ៌ប្រាំពីរជាន់ ធ្វើអោយ iPhone 8 Plus មានរូបរាងស្អាតដាច់គេ។
![iPhone 8 Plus 64 GB - មានមុខងារសាកឥតខ្សែ Qi iPhone 8 Plus 64 GB - មានមុខងារសាកឥតខ្សែ Qi]()
ដោយសារមានស្រទាប់ខ្នងកញ្ចក់ iPhone 8 Plus មានមុខងារសាកឥតខ្សែ Qi នេះគឺជាចំនុចពិសេសដែលមិនដែលមានពីមុនមក។
![iPhone 8 Plus 64 GB - អេក្រង់ 5.5 inch iPhone 8 Plus 64 GB - អេក្រង់ 5.5 inch]()
ផ្នែកខាងមុខនៅតែជាអេក្រង់ 5.5 inch តែជាប្រភេទ Full HD មានឈ្មោះថា Retina HD True Tone ស៊ុមព័ន្ធអេក្រង់នៅតែធំដដែរ និងមានប៊ូតុង Home ស្គេនក្រយៅដៃល ដូចនឹង iPhone 7 Plus ដែរ។
![iPhone 8 Plus 64 GB - ឈីប Apple A11 Bionic - 6 គ្រាប់ iPhone 8 Plus 64 GB - ឈីប Apple A11 Bionic - 6 គ្រាប់]()
រឺឯលក្ខណៈសម្បត្តិរបស់ iPhone 8 Plus វិញ គឺមានឈីប Apple A11 Bionic - 6 គ្រាប់ និងមានល្បឿនរត់កម្មវិធីលឿនដល់ 70% បើប្រៀបជាមួយស៊េរីមុនៗ។ ទូរសព្ទនេះមាន RAM 3 GB និងមានអង្គផ្ទុកទិន្នន័យ 256 GB ថែមទៀត។
![iPhone 8 Plus 64 GB - ថតវីដេអូប្រភេទ 4K iPhone 8 Plus 64 GB - ថតវីដេអូប្រភេទ 4K]()
ជាមួយឈីបថ្មីនេះ iPhone 8 Plus អាចថតវីដេអូប្រភេទ 4K ដែលមានរូបកម្រិត 60 fps បានយ៉ាងរលូន។ ក្រៅពីនេះ iPhone 8 Plus ក៏បានតម្លើងសមត្ថភាពថតវីដេអូ 240fps ដែលមាន Resolution 1080p។
![iPhone 8 Plus 64 GB - កាេមរ៉ាភ្លោះមានទំហំធំ 12 MP សងខាង iPhone 8 Plus 64 GB - កាេមរ៉ាភ្លោះមានទំហំធំ 12 MP សងខាង]()
ពិតប្រាកដណាស់ កាមេរ៉ាភ្លោះ នៅផ្នែកខាងក្រោយ នៅតែបានដាក់ទទឹងខ្នង ដូច iPhone 7 Plus ហើយមានការតម្លើងថ្មីនូវមុខងារមួយចំនួន។ កាេមរ៉ាភ្លោះ នាផ្នែកខាងក្រោយ មានទំហំធំ 12 MP សងខាង មាន Aperture ច្បង F/1.8 និង មួយទៀតមាន Aperture F/2.8 ដូច្នេះ កាមេរ៉ានេះអាចចាប់រូបភាពបានច្បាស់ល្អ ពេលថតនៅទីងងឹត។
![iPhone 8 Plus 64 GB - ថតរូបបែប AR iPhone 8 Plus 64 GB - ថតរូបបែប AR]()
ទន្ទឹមនឹងនោះ Apple បានសង្កត់ធ្ងន់ទៅលើសមត្ថភាពថតរូបបែប AR។ មិនតែប៉ុណ្ណោះ Apple ក៏បានបង្កើតបច្ចេកវិទ្យាថ្មី ជួយអោយវីដេអូផ្តិតរូបភាពច្រើនជាង និងរត់រូបភាពរលូនជាង។
![iPhone 8 Plus 64 GB - ជំនួយថត AR iPhone 8 Plus 64 GB - ជំនួយថត AR]()
ជាមួយបច្ចេកវិទ្យាថ្មី ទំនើបៗ ដូចជាការសាកលឿន សាកដោយមិនត្រូវការខ្សែ ជំនួយថត AR និងរចនាស្អាតពិសេស។ iPhone 8 Plus នឹងនាំមកភាពថ្លៃថ្នូរ ទាន់សម័យ ដែលកម្រមានស្មាតហ្វូនណាធ្វើបាន។