តើ Apple មានផលិតផលអ្វីខ្លះក្នុងឆ្នាំ 2021 នេះ?
26/10/2021បន្ទាប់ពីការរង់ចាំជាយូរមក ទីបំផុត Apple ក៏បានដាក់បង្ហាញពីផលិតផលថ្មី ក្នុងព្រឹត្តិការណ៍រដូវស្លឹកឈើជ្រុះឆ្នាំ 2021 របស់ខ្លួន។ ក្នុងអត្ថបទនេះ យើងខ្ញុំនឹងសង្ខេបពីផលិតផល Apple មួយចំនួនដែលកំពុងតែមាននៅលើទីផ្សារបច្ចុប្បន្ននិងមកដល់ឆាប់ៗនេះ។
1. iPhone 13 series
ពិតដូចព័ត៌មានដែលបានលេចធ្លាយមក Apple ចេញប្រកាស iPhone 13 series រួមមាន 4 ម៉ូឌែល គឺ iPhone 13, iPhone 13 mini, iPhone 13 Pro និងទំនើបបំផុតគឺ iPhone 13 Pro Max។
និយាយពីការរចនា iPhone 13 series ស្ទើរតែមិនមានការផ្លាស់ប្តូរឡើយក្រៅពីចំណែកគែមឆក តូចជាងមុន 20% ហើយឡេនកាមេរ៉ាខាងក្រោយរបស់ iPhone 13 និង iPhone 13 mini ត្រូវបានរៀបចំតាមអង្កត់ទ្រូងថ្មី។
ក្រៅពីនេះ iPhone 13 series ត្រូវបានបំពាក់ឈីប A15 Bionic ដែលបានផលិតលើដំណើរការថ្មី 5 nm និងមានកម្រិតពន្លឺអេក្រង់ 1000 nits ជាមួយនោះ អត្រាស្កេន 120 Hz ក៏លេចចេញតាមការរំពឹងទុក នៅលើម៉ូឌែល iPhone 13 Pro និង 13 Pro Max។
នៅលើស៊េរីកម្រិតខ្ពស់ទាំងពីរនេះ ក៏បាន update កាមេរ៉ាជាមួយនឹងកញ្ចក់ឡេន tele ថ្មីហើយប្រវែងប្រសព្វក៏បានកើនឡើង 3 ដង។ Apple មានទំនុកចិត្តផងដែរថា ផលិតផលនេះរបស់ខ្លួនគឺជាឧបករណ៍ថតនិងបង្កើតភាពយន្តដ៏ឆ្នើម ជាមួយរបៀប Cinematic ថ្មី និង ProRes។
IPHONE 13 PRO - IPHONE 13 PROMAX : ពិតជាគួរទិញ
ក្រៅពីនេះ iPhone 13 series ក៏បានកែលម្អអាយុកាលថ្ម ដែលផ្តល់ពេលវេលាប្រើប្រាស់ច្រើនជាង iPhone 12 series ពី 1.5 - 2.5 ម៉ោង។
2. Apple Watch Series 7
ជំនាន់ smart watch ថ្មីរបស់ Apple ទាក់ទាញជាមួយអេក្រង់ធំ និងមានលក្ខណៈពិសេសៗជាច្រើន។ អេក្រង់របស់ឧបករណ៍នេះត្រូវបានធ្វើឱ្យធំជាងមុន បង្ហាញខ្លឹមសារកាន់តែច្រើន និងមានគែមកោងយ៉ាងស្អាត។
អេក្រង់ថ្មីនេះក៏មានក្តារចុចពេញលេញ សម្រាប់បញ្ចូលអត្ថបទផងដែរ ហើយពន្លឺក៏បានបង្កើនឡើង ពេលប្រើប្រាស់ក្នុងផ្ទះ។
Watch Series 7 មានកញ្ចក់ការពារល្អបំផុតជាមួយវិញ្ញាបនប័ត្រ IP6X ។ ការសាកថ្មបានធ្វើឱ្យប្រសើរឡើង ល្បឿនលឿនជាងមុន 33 % អាចសាក 8 នាទីហើយប្រើក្នុង 8 ម៉ោងចំណាយពេល 45 នាទីដើម្បីសាកពី 0 ទៅ 80% វិធីសាកថ្មថ្មីនេះនឹងប្រើ USB-C និងរន្ធសាកម៉ាញេទិកទំនើប។
ក្រៅពីនេះ ឧបករណ៍នេះនឹងជំនួយ watchOS 8 ជាមួយមុខងារដឹង ដួលធ្លាក់ពេលជិះកង់ព្រមទាំងមានលំហាត់ប្រាណល្អៗ សម្រាប់តាមដានការធ្វើលំហាត់ប្រាណដោយអេឡិចត្រូនិក។
3. Airpods Pro 3
សូមណែនាំកាស AirPods ជំនាន់ក្រោយ កាសឥតខ្សែដែលមានប្រជាប្រិយបំផុតលើពិភពលោកកាន់តែប្រសើរជាងមុន។ AirPods ថ្មីបំផុតរបស់ Apple ផ្តល់ជូននូវរយ:ពេលស្ដាប់បាន 6 ម៉ោងនិងអាចស្តាប់បានរហូតដល់ 30 ម៉ោង ជាមួយនឹងប្រអប់សាក ព្រមទាំងមានការរចនារាងថ្មី។
AirPods ជំនាន់ទីបីមានរូបរាងលក្ខណៈខុសពីជំនាន់មុន ដោយតួកាសមានប្រវែងខ្លីជាងមុនហើយរក្សានូវក្បាល open-tip ដូច Apple AirPods សេរីជំនាន់ 2019 ប៉ុន្តែអ្នកប្រើប្រាស់នឹងជួបប្រទះនូវឧបករណ៍ Spatial Audio និង Adaptive EQ ដែលមាននៅក្នុងកាសពិសេសរបស់ក្រុមហ៊ុន។
AirPods ត្រូវបានគេចាត់ទុកថាជាកាសស្តាប់ត្រចៀកដ៏ល្អបំផុតសម្រាប់អ្នកប្រើប្រាស់ Apple ព្រោះវាបំពាក់មកជាមួយបន្ទះឈីប H1 របស់ Apple ដើម្បីងាយស្រួលក្នុងការភ្ជាប់និងផ្ដាច់រហ័សរួមទាំងមាន Siri ស្រាប់។
ថែមពីលើនេះផងដែរ AirPods ថ្មីទាំងនេះបានបំពាក់មកជាមួយនឹងបច្ចេកវិទ្យាជាច្រើនរួមទាំងធន់នឹងទឹក, ញើស និងការសាក MagSafe ទៀតផង។
4. iPad
Apple បានបញ្ចេញ iPad ថ្មីដែលជាជំនាន់ទី 9 មានបានបំពាក់ឈីប A13 Bionic និងមានថាមពលថ្មពេញមួយថ្ងៃព្រមទាំងអេក្រង់ទំហំ 10.2 inch ប្រភេទ Retina ជាមួយ True Tone កាមេរ៉ាខាងមុខទំហំ 12 MP Apple Pencil (ជំនាន់ទី 1) និង Smart Keyboard ដែលជា iPadOS 15។
A13 Bionic ជាមួយ Neural Engine នាំមកនូវការអនុវត្តកាន់តែច្រើនដល់ iPad ដ៏មានអានុភាពដែលផ្តល់នូវដំណើរការ 20% ខ្ពស់ជាងជំនាន់មុន ។
iPad ដែលមានកាមេរ៉ាខាងមុខទំហំ 12MP Ultra Wide ថ្មី និង Neural Engine ដូច្នេះអ្នកប្រើប្រាស់អាចរីករាយជាមួយការខលជាវីដេអូកាន់តែទាក់ទាញ។
*នៅមានលក្ខណះពិសេសផ្សេងៗទៀត
5. Macbook Pro
MacBook Pro ដែលល្អបំផុតបានលេចរូបរាងមក ជាមួយនឹងបន្ទះឈីប M1 Pro ឬ M1 Maxអ្នកនឹងទទួលបាននូវដំណើរការនិងថាមពលថ្មអស្ចារ្យ បន្ថែមទៅលើការបង្ហាញនូវ Liquid Retina XDR កាមេរ៉ា និងសំលេងល្អបំផុតដែលមិនធ្លាប់មាននៅក្នុងកុំព្យូទ័រយួរដៃ Mac និងភ្ជាប់មកនូវ ports ទាំងអស់ដែលអ្នកត្រូវការ។
M1 Pro ភ្ជាប់មកជាមួយសមត្ថិភាពពិសេសនៃស្ថាបត្យកម្ម M1 ដែលអាចផ្ដល់បទពិសោធន៍កម្រិតថ្មីសម្រាប់អ្នកប្រើប្រាស់អាជីព។
M1 Max គឺជាបន្ទះឈីបដែលមានអនុភាពល្អបំផុតដែលបានបង្កើតឡើងសម្រាប់កុំព្យូទ័រយួរដៃដែលមាន CPU 10 core រហូតដល់ GPU 32 core និង 16‑core Neural Engine។វាផ្តល់នូវដំណើរការក្រាហ្វិកលឿនជាងមុន ២ ដងនិងកម្រិតបញ្ជូនមេម៉ូរីទ្វេដងនៃ M1 Pro ។
MacBook Pro ស៊េរីថ្មីមានពីរម៉ូដែល 14 inch និង 16 inch ។ ម៉ូដែលនីមួយៗអាចនកំណត់រចនាសម្ព័ន្ធជាមួយបន្ទះឈីប M1 Pro ឬ M1 Max និងផ្តល់នូវកម្រិតនៃការដំណើរការដែលមិនធ្លាប់មានពីមុនមក។
6. iMac
iMac ថ្មីទាំងអស់មានការរចនាគួរឱ្យភ្ញាក់ផ្អើលនៅក្នុងវិសាលនៃពណ៌រស់រវើក កម្រាស់ត្រឺមតែ 11.5 mm បន្ទះឈីប M1 និងការបង្ហាញ 4.5K Retina ដ៏អស្ចារ្យ ។
ឈីប M1 បំពាក់នៅលើ iMac ជាមួយនឹងថាមពលនិងដំណើរការរបស់ M1, iMac ថ្មីផ្តល់ជូននូវបទពិសោធន៍ដ៏អស្ចារ្យរបស់ MacOS Big Sur។
Touch ID មកដល់ iMac រួមជាមួយនឹងគ្រឿងបន្លាស់អតិថិជនអាចជ្រើសរើសម៉ូឌែលនៃ keyboard ដែលមានស្រោមអាលុយមីញ៉ូមដ៏ស្រស់ស្អាតដែលត្រូវនឹងពណ៌ iMac ។
ចំណាំ៖
ប្រសិនបើលោកអ្នកចាប់អារម្មណ៍ទៅលើផលិតផលរបស់ Apple ម៉ូឌែលណាមួយនោះលោកអ្នកក៏អាចធ្វើការកម្មង់បាននៅ Bluetronics ព្រោះទំនិញទាំងអស់ខាងលើនឹងមកដល់ Bluetronics ក្នុងពេលឆាប់ៗនេះ។
- ធ្វើការកម្មង់មុនតាម Facebook: Bluetronics
- ឬទំនាក់ទំនងកម្មង់ផ្ទាល់: 0977 900 200