0977 900 100
0977 900 200

ទិញទូរស័ព្ទឬថេប្លេត​ មានឳកាសឈ្នះរថយន្តម៉ូតូទំនើបៗ

13/12/2021

Merry Christmas! ប្រូម៉ូសិនមហាពិសេស! 

1

 រាល់ការទិញទូរស័ព្ទ ឬថេប្លេត ម៉ូឌែល 2021 ណាមួយរបស់សាមសុង ចាប់ពីថ្ងៃទី 12 - 26 ធ្នូ 2021 លោកអ្នកនឹងមានឳកាសឈ្នះរង្វាន់ធំៗដូចជា៖

រថយន្ត SsangYong Rexton 2021 ចំនួន 1 គ្រឿង

- ម៉ូតូ Yamaha QBIX​​ 2021 ចំនួន 10 គ្រឿង

ការចាប់ឆ្នោតនឹងផ្សាយផ្ទាល់នៅលើផេកផ្លូវការរបស់សាមសុង នៅថ្ងៃទី 30 ធ្នូ 2021 វេលាម៉ោង 9:00 - 10:00 ព្រឹក

លក្ខខណ្ឌចូលរួម៖

1. កម្មវិធីនេះសម្រាប់អតិថិជនដែលបានទិញទូរស័ព្ទ ឬថេប្លេត សេរ៊ីឆ្នាំ 2021 ដែលមានប័ណ្ណធានាត្រឹមត្រូវ ចាប់ពីថ្ងៃទី 12 - 26 ធ្នូ 2021

2. អតិថិជនត្រូវបំពេញឈ្មោះដូចក្នុងអត្តសញ្ញាណប័ណ្ណ ភេទ អាយុ ខេត្ត/ក្រុង លេខទូរស័ព្ទ លេខអត្តសញ្ញាណប័ណ្ណ និង បិទស្ទីកគ័រ IMEI នៅលើសន្លឹកឆ្នោត

3. ការចាប់ឆ្នោតនឹងធ្វើឡើងនៅថ្ងៃទី 30 ធ្នូ 2021 វេលាម៉ោង 9:00 - 10:00 ព្រឹក ដោយមានការផ្សាយផ្ទាល់លើផេកហ្វេសប៊ុកផ្លូវការរបស់សាមសុង​

4. អតិថិជនម្នាក់អាចឈ្នះរង្វាន់បានតែមួយប៉ុណ្ណោះ ក្នុងករណីអតិថិជនឈ្នះលើសពី 1 រង្វាន់ - ក្រុមហ៊ុនរក្សាសិទ្ធិប្រគល់ជូនតែរង្វាន់ដែលធំជាងគេតែប៉ុណ្ណោះ។ ហើយរង្វាន់ដែលដកយកមកវិញនេះ នឹងត្រូវចាប់ឆ្នោតផ្តល់ជូនអតិថិជនជាបន្តទៀត ។

5. អ្នកឈ្នះនឹងត្រូវបានប្រកាសនៅលើហ្វេសប៊ុកផ្លូវការរបស់សាមសុង និងសារព័ត៌មានផ្សេងៗ

6. អ្នកឈ្នះត្រូវមកទទួលរង្វាន់ដោយខ្លួនឯង និងត្រូវភ្ជាប់មកជាមួយនូវអត្តសញ្ញាណប័ណ្ណ និងទូរស័ព្ទដែលបានទិញពេលមកជាមួយផង។ ក្រុមហ៊ុននឹងធ្វើការផ្ទៀតផ្ទាត់លេខ IMEI ទូរស័ព្ទ មុនពេលប្រគល់រង្វាន់ ។​

7. ក្នុងករណីដែលអ្នកឈ្នះរង្វាន់មិនអាចទំនាក់ទំនងបានតាមរយៈលេខទូរស័ព្ទដែលបានបំពេញក្នុងសន្លឹកឆ្នោត ក្នុងរយៈពេល 3 ថ្ងៃក្រោយការចាប់ឆ្នោត រង្វាន់នោះនឹងត្រូវទុកជាមោឃៈ

8. រាល់ការចំណាយផ្សេងៗ (ការធ្វើដំណើរ ស្នាក់នៅ ការហូបចុក ។ល។) សំរាប់ការមកបើកយករង្វាន់ជាបន្ទុករបស់អ្នកឈ្នះរង្វាន់

9. បុគ្គលិកសាមសុង តំណាងចែកចាយសាមសុង និងម្ចាស់ហាងទូរស័ព្ទមិនត្រូវបានអនុញ្ញាតឲ្យចូលរួមក្នុងកម្មវិធីចាប់ឆ្នោតនេះទេ

10. ក្រុមហ៊ុនសាមសុង សូមរក្សាសិទ្ធិក្នុងការប្រើប្រាស់រូបភាព និងព័ត៌មានលម្អិតរបស់អ្នកឈ្នះរង្វាន់ក្នុងគោលបំណងផ្សព្វផ្សាយពាណិជ្ជកម្មនានា

11. ក្រុមហ៊ុនសូមរក្សាសិទ្ធិកែប្រែលក្ខខណ្ឌចាប់ឆ្នោតដោយពុំជំរាបជូនដំណឹងជាមុន

12. សំរាប់ព័ត៌មានលម្អិត សូមទំនាក់ទំនងមកកាន់ 0977900 200

ប្រូម៉ូសិនផ្សេងៗ