0977 900 100
0977 900 200

អបអរហាងទី 50 ឈ្នះមាសសរុបចំនួន 500ជី មកដល់ហើយ

14/01/2021

ឈ្នះមាស 500ជី

ឱកាសថ្មីទៀតហើយ! ដើម្បីអបអរហាងទី 50 របស់ Bluetronics អតិថិជនជាទីស្រឡាញ់នឹងមានឱកាសឈ្នះមាសសុទ្ធៗឡើងដល់ 500ជី។ នេះក៏ជាឱកាសដើមឆ្នាំ សម្រាប់បងៗប្អូនៗជាវសម្ភារៈប្រើប្រាស់ ឬធ្វើកាដូផងដែរ។ ចាំដល់ទៀត អញ្ជើញមក Bluetronics ថ្ងៃនេះណា

លក្ខខណ្ឌក្នុងការឈ្នះរង្វាន់ ត្រូវបានរៀបរាប់ដូចខាងក្រោម៖

ដើម្បីចូលរួមក្នុងកម្មវិធី ឈ្នះ iPhone 12 Pro Max អតិថិជនគួរអានការណែនាំខាងក្រោម ដើម្បីទទួលបានព័ត៍មានលម្អិតពីកម្មវិធី។

1. រង្វាន់សរុបក្នុងការចាប់ឆ្នោតផ្សងសំណាង

- មាស 1ជី (ចំនួន 500 រង្វាន់)

2. លក្ខខណ្ឌដើម្បីទទួលបានសន្លឹកឆ្នោតផ្សងសំណាង

- ជាវចាប់ពី 100$ ដល់ 500 $ ទទួលបាន សន្លឹកឆ្នោត 1 សន្លឹក

- ជាវចាប់ពី 500$ ដល់ 1000$ ទទួលបាន សន្លឹកឆ្នោត 2 សន្លឹក

- ជាវចាប់ពី 1000$ ឡើងទៅទទួលបាន សន្លឹកឆ្នោត 3 សន្លឹក

- ប្រូម៉ូសិនអនុវត្តន៍ចាប់ពីថ្ងៃ 15/01/2021 ដល់ថ្ងៃទី 28/02/2021

3. ព្រឹត្តិការណ៍ចាប់ឆ្នោតផ្សងសំណាង

ការចាប់ឆ្នោតផ្សងសំណាងពួកយើងនឹងធ្វើការ Live ផ្ទាល់នៅលើ Facebook Page ផ្លូវការរបស់យើង Bluetronics

- ការចាប់ឆ្នោតផ្សងសំណាងលើកទី 1 ៖ គឺនៅថ្ងៃទី 23/01/2021 ធ្វើការចាប់ចំនួន 100 រង្វាន់ (រំពឹងទុក)

- ការចាប់ឆ្នោតផ្សងសំណាងលើកទី 2 ៖ គឺនៅថ្ងៃទី 02/02/2021 ធ្វើការចាប់ចំនួន 100 រង្វាន់ (រំពឹងទុក)

- ការចាប់ឆ្នោតផ្សងសំណាងលើកទី 3 ៖ គឺនៅថ្ងៃទី 11/02/2021 ធ្វើការចាប់ចំនួន 100 រង្វាន់ (រំពឹងទុក)

- ការចាប់ឆ្នោតផ្សងសំណាងលើកទី 4 ៖ គឺនៅថ្ងៃទី 20/02/2021 ធ្វើការចាប់ចំនួន 100 រង្វាន់ (រំពឹងទុក)

- ការចាប់ឆ្នោតផ្សងសំណាងលើកទី 5 ៖ គឺនៅថ្ងៃទី 02/03/2021 ធ្វើការចាប់ចំនួន 100 រង្វាន់ (រំពឹងទុក)

អតិថិជនម្នាក់អាចឈ្នះបានតែ 1 រង្វាន់ប៉ុណ្ណោះ។

4. ការប្រគល់រង្វាន់

- សម្រាប់អតិថិជនដែលឈ្នះរង្វាន់ក្នុងការចាប់ឆ្នោតផ្សងសំណាងនេះ ពួកយើងនឹងធ្វើការប្រកាសនៅលើ Facebook Page ផ្លូវការរបស់យើង Bluetronics និងគេហទំព័រ Bluetronics.com ផងដែរ។

- ក្រុមការងារ Bluetronics នឹងធ្វើការទំនាក់ទំនងទៅកាន់អតិថិជនដែលឈ្នះរង្វាន់ តាមរយៈលេខទូរស័ព្ទដែលបានដាក់នៅលើសន្លឹកឆ្នោតផ្សងសំណាង ។ ក្នុងករណីដែលមិនអាចទំនាក់ទំនងបានអំឡុងពេល 7ថ្ងៃ គិតចាប់ពីថ្ងៃចាប់ឆ្នោត ពួកយើងនឹងធ្វើការលុបសន្លឹកឆ្នោតនេះចោល ហើយនឹងធ្វើការចាប់រង្វាន់រកអ្នកឈ្នះជាថ្មីម្ដងទៀត។

- អតិថិជនត្រូវយកអត្តសញ្ញាណប័ណ្ណសម្គាល់ខ្លួនដើម្បីមកទទួលរង្វាន់។

ចំណាំ៖

- Bluetronics មិនទទួលខុសត្រូវ លើករណីដែលអតិថិជនផ្ដល់ព័ត៍មានខុសនៅលើសន្លឹកឆ្នោតផ្សងសំណាងទេ។

- ពួកយើងរក្សាសិទិ្ធ ក្នុងការប្រើប្រាស់រូបភាព និងព័ត៍មានអ្នកឈ្នះក្នុងលក្ខខណ្ឌផ្សព្វផ្សាយពាណិជ្ជកម្ម។

- ប្រូម៉ូសិនខាងលើអនុវត្តន៍ចាប់ពីថ្ងៃ 15/01/2021 ដល់ ថ្ងៃទី 28/02/2021។

- អនុវត្តន៍គ្រប់សាខារបស់ Bluetronics ទាំងអស់

- ទំនាក់ទំនង 0977 900 200

- ធ្វើការកម្មង់តាម Online៖ Bluetronics.com

- សេវាកម្មដឹកជញ្ជូនរហ័ស 24 ម៉ោង

ប្រូម៉ូសិនផ្សេងៗ