- អេក្រង់ 9.7", IPS LCD
- CPU Apple A9 2 គ្រាប់ 64-bit, iOS 10
- រ៉ែម: 2 GB, អង្គចងចាំ 128 GB
- កាមេរ៉ាក្រោយ 8 MP
- កាមេរ៉ាមុខ 1.2 MP
- ថ្ម 32.4 Wh (ប្រហែល 8600 mAh)
iPad Wifi 128GB (2017) គឺជាស៊េរីថ្មីរបស់ iPad Air 2 ដែលមានមុខតាំងពីឆ្នាំ 2014 តែមានរូបរាងខុសប្លែកពីស៊េរីមុនបន្តិច ហើយមានលក្ខណៈសម្បត្តិខ្លាំងជាងមុន។
រចនាបទថ្លៃថ្នូរ
iPad នៅតែជាថេបប្លេតមួយដែលពេញនិយមប្រើ ដោយសារតែរចនាបទមាំ ទាន់សម័យ រលើបរលោង ថែមទាំងមានឡូហ្គូ Apple ពីក្រោយងាយស្រួលចំណាំ និងមិនងាយច្រំឡំជាមួយម៉ាកផ្សេងៗឡើយ។
![iPad Wifi 128GB - រចនាបទថ្លៃថ្នូរ iPad Wifi 128GB - រចនាបទថ្លៃថ្នូរ]()
រចនាបទទាក់ទាញប្រស្រីភ្នែក
ថេបប្លេតមាំ ដូច្នេះលោកអ្នកកាន់មានអារម្មណ៍ហាប់ណែន និងមិនឈឺដៃ ក៏ប៉ុន្តែស៊េរី iPad Air 2 ក្នុងឆ្នាំ iPad 2017 បែរជាមានទម្ងន់ធ្ងន់ជាង និងរាងក្រាស់ជាងបន្តិច។
![iPad Wifi 128GB - ទំហំមានភាពក្រាស់ជាងបន្តិច iPad Wifi 128GB - ទំហំមានភាពក្រាស់ជាងបន្តិច]()
ទំហំមានភាពក្រាស់ជាងបន្តិច
មើលរួមទៅ ថេបប្លេតនេះបានច្នៃឡើងផ្ចិតផ្ចង់ជាង ប៊ូតុងផ្សេងៗក៏មានសភាពមាំជាង ប៊ូតុង Home ក៏បានបំពាក់សេនស័រក្រយៅដៃប្រភេទ Touch ID។
លក្ខណៈសម្បត្តិខ្លាំងក្លាជាងមុន
ជាមួយឈីប Apple A9 2 គ្រាប់ 64-bit, 1.84 GHz, មានរ៉ែម 2 GB ព្រមជាមួយអង្គចងចាំឡើងដល់ 128 GB លោកអ្នកអាចបញ្ចូលហ្គេម កម្មវិធីនានា ដោយមិនភ័យខ្លាចអស់អង្គចងចាំឡើយ។
![iPad Wifi 128GB - លក្ខណៈសម្បត្តិខ្លាំងក្លាជាងមុន iPad Wifi 128GB - លក្ខណៈសម្បត្តិខ្លាំងក្លាជាងមុន]()
អតិថិជននៅតែពេញចិត្តអំពីកម្លាំងរត់របស់ម៉ាស៊ីន iPad
អេក្រង់បង្ហាញច្បាស់ល្អ
ជាមួយទំហំ 9.7 inch មានភ្ជាប់ជាមួយបន្ទះ LED backlit LCD មាន Resolution 1536 x 2048 pixels នៅតែនាំមកនូវរូបភាពដិតល្អ ដិតគ្រប់ជ្រុង។
![iPad Wifi 128GB - អេក្រង់បង្ហាញច្បាស់ល្អ iPad Wifi 128GB - អេក្រង់បង្ហាញច្បាស់ល្អ]()
អេក្រង់នៅតែបង្ហាញរូបភាបានល្អ
គួរអោយស្តាយនោះគឺ Apple បានដោះបច្ចេកវិទ្យាការពារចាំងពន្លឺ ធ្វើអោយអេក្រង់រាងងងឹតនៅពេលប្រើប្រាស់ក្រោមពន្លឺថ្ងៃ។
អំពីកាមេរ៉ា
ថេបប្លេតនេះបានបំពាក់កាមេរ៉ាទំហំ 8 MP កម្រិត Aperture F/2.4, មានសមត្ថភាពការពារញ័រ ផ្តល់ជូនលោកអ្នកនូវរូបភាពដិតច្បាស់បំផុត។
![iPad Wifi 128GB - អំពីកាមេរ៉ា iPad Wifi 128GB - អំពីកាមេរ៉ា]()
នៅតែជាកាមេរ៉ា 8 MP តែគុណភាពរូបខ្ពស់
ថេបប្លេតនេះក៏មានថតបែប Live Photo, ថតវីដេអូប្រភេទ video Slow Motion ក្នុងល្បឿន 120 fps ជួយអោយលោកអ្នកសប្បាយរីករាយជាងក្នុងការរក្សាអនុស្សាវរីយ៍។
![iPad Wifi 128GB - រូបភាពដែលបានថតពី iPad 2017 iPad Wifi 128GB - រូបភាពដែលបានថតពី iPad 2017]()
រូបភាពដែលបានថតពី iPad 2017
កាមេរ៉ាមុខនៅតែទំហំ 1.2 MP គុណភាពរូបភាពក៏អាចទទួលយកបាន ពណ៌កូល័រក៏គាប់ចិត្ត។
ទំហំថ្មធំ
បើប្រៀបជាមួយ iPad Air 2 គឺ iPad ថ្មីនេះក៏បាន Apple កែតម្រូវទំហំថ្មឡើងដល់ 8610 mAh ផ្តល់រយះពេលប្រើប្រាស់បានយូរជាង។
![iPad 2017 ទំហំថ្មធំ iPad 2017 ទំហំថ្មធំ]()
ប្រើតាមចិត្តជាមួយបន្ទះថ្មធំរបស់ iPad 2017
ជាមួយតម្លៃទាបគួរសម ព្រមនឹងលក្ខណៈសម្បត្តិបានតម្លើងថ្មី ថេបប្លេត iPad 2017 ពិតជាសាកសមនឹងជម្រើសរបស់លោកអ្នក